តើការបង្កកំណើតប្រព្រឹត្តិទៅយ៉ាងដូចម្តេច?
មនុស្ស​ប្រុស និង មនុស្ស​ស្រី ជា​ធម្មជាតិ​កើតមក​តែងតែមាន​ការបន្ត​ពូជ រាល់​ការបន្ត​ពូជ​បាន​នោះ​លុះត្រា​ណា​តែ​ពួកគេ មាន​អាយុ​ដល់ពេល​ពេញវ័យ​។ ការបង្ក​កំណើត​ឬ​ការ​មាន​ផ្ទៃពោះ​កើតឡើង​ដោយសារ​កា​ររ​ជួបគ្នា​រវាង​មេ​ជិវិត​ឈ្មោល និង​មេ​ជិវិត​ញី តាមរយៈ​ការរួម​ភេទ​។​គូ​ស្វាមីភរិយា​អាចមាន​សិទ្ធិ​ក្នុងការ​កំណត់ថា​ត្រូវ​មានកូន​នៅពេលណា មានកូន​ចំនួន​ប៉ុន្មាន និង​តាមរបៀប​ណា ដែល​នេះ​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​។​ជាការ​ពិតណាស់​ដើម្បី​ដឹង​ឱ្យ​កាន់តែ​ច្បាស់លាស់​នៅក្នុង​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ដំណើរការ​នៃ​ការបង្ក​កំណើត​។​
 ការបង្ក​កំណើត​ប្រព្រឹត្តិទៅបាន​ដោយសារ​តែមាន​ការចូល​រួម​រវាង​ស្ត្រី និង បុរស​តាមរយៈ​ការរួម​ភេទ​។ នៅក្នុងពេល​រួមភេទ មេ​ជិវិត​ឈ្មោល​រាប់លាន​ហែល​តាម​ទ្វារមាស ឆ្លងកាត់ មាត់ស្បូន តួ​ស្បូន ហើយ​ឆ្ពោះទៅកាន់​ដៃ​ស្បូន​។ ប្រហែល ពី​រស​ប្តា​ហ៏​មុនពេល​មក ឈាមរដូវ​មេ​ជិវិត​ញី​ទុំ​មួយ បាន​ខ្ជាក់​ចេញមកក្រៅ​ហើយ​ធ្វើដំណើរ​តាម​ដៃ​ស្បូន​ឆ្ពោះទៅ​តួ​ស្បូន​។ បន្ទាប់មក​មេ​ជិវិត​ឈ្មោល​មួយ​បាន​ជួប ជាមួយ​មេ​ជិវិត​ញី​មួយ​នៅក្នុង​ដៃ​ស្បូន ហើយក៏​រលាយ​ចូលគ្នា​បានជា​ពង​បង្ក​កំណើត​។ ហើយ​ពង​បង្ក​កំណើត​ធ្វើដំណើរ​តាម​ដៃ​ស្បូន​ឆ្ពោះ ទៅ​តួ​ស្បូន​។ ពង​បង្ក​កំណើត​តោង​ភ្ជាប់​និង​ស្រទាប់​ស្តើង​ខាងក្នុង​នៃ​តួ​ស្បូន ហើយ​បន្ត​លូតលាស់​ដល់​រយៈពេល ៩​ខែ ១០​ថ្ងៃ ហៅថា ការ​មាន​ផ្ទៃពោះ ។ តែ​ការ​រួមភេទ​ខ្លះ​មិនអាច​បង្ក​កំណើត​បានទេ ទាំង​មនុស្ស​ប្រុស មនុស្ស​ស្រី​អាចមាន​ភាព​អារ ឬ​ភាព​មានកូន​ក្នុង កម្រិត​ទាប ភាព​អារ​មាន​បុព្វហេតុ​ជាច្រើន​រាប់បញ្ចូល​ទាំង ជំងឺ​កាមរោគ ជាតិពុល​ក្នុង​បរិស្ថាន កត្តា​ហ្សែ​ន ឬ​សុខភាព​រាងកាយ​ជាដើម​។​
​ការចង់​បានកូន​ជា​សិទ្ធិ​របស់​មនុស្ស​គ្រប់រូប​ប៉ុន្តែ​ដើម្បីឱ្យ​ការប្រព្រឹត្តិ​កំណើត​ទៅបាន​ល្អ​យុវវ័យ​គ្រប់រូប​ត្រូវ​ស្វែ​យល់​ពី​ពត៍​មាន​ដែល​ទាក់ទង​នឹង​ចំនេះដឹង​នៃ​ការបន្ត​ពូជ និង​ត្រូវមាន​ផែនការ​ច្បាស់លាស់​ក្នុងការ​បន្ត​ពូជ  ជៀសវាង​ការ​មានកូន​ដោយ​មិនបាន​ព្រៀងទុក តែ​ប្រសិន បើ​មាន​ផ្ទៃពោះ​ត្រូវតែ​ធ្វើការ​តាមដាន​ឱ្យបាន​យ៉ាងតិច​៤​ដង​ក្នុងកំឡុងពេល​ពរ​ពោះ​នៅ​មណ្ឌល​សុខភាព ឬ​គ្លីនិក​អង្គការ​រ៉ា​ក់​៕

0 comments:






Cambodiabwell, Welcome !,Thank You For Visiting My Blog

Popular Posts

Contact me

Email:stryounkhngnum@gmail.com

My Opinion

My blog ,I Create for sharing about tourism site in Cambodia to all people around the world know about Cambodia Culture ,and especially ,is the part one of helping reduce poverty in the society.