ចំណងអាពាហ៏ពិពាហ៏និងសុភមង្គល
ប្ដីប្រពន្ធដែលបានរៀបការហើយអាចរស់នៅជាមួយគ្នាដោយសប្បាយបាន។ វាត្រូវការកិច្ចខំប្រឹងប្រែងដោយអ្នកទាំងពីរនាក់ប្រាថ្នាមានផ្ទះដែលមានភាព សប្បាយរីករាយ មានសាមគ្គីភាព មានការលើកទឹកចិត្តគ្នាទាំងពីរនាក់មានទំនាក់ទំនងល្អស្តាប់គ្នាទៅវិញទៅមកចំណាយពេលវេលាជាមួយគ្នា។ ចំណង អាពាហ៍ពិពាហ៍មួយដែលរីករាយអាចកើតមានឡើងត្រូវមានការស្រឡាញ់និងចិត្តល្អ ច្រើនជាងសព្វដងដើម្បីនាំមកនូវសន្តិភាព៖ ដូចច្នោះបានជាក្នុងអត្ថបទ នេះនឹងត្រូវធ្វើការសិក្សាពីចំណងអាពាហ៏ពិពាហ៏និងសុភមង្គល។ ប្តីប្រពន្ធគឺជាមិត្តដែលអាច ជជែករួមគ្នាស្តាប់ គ្នាទៅវិញទៅមកនិងស្វែងរកវិធីក្នុងការរស់នៅរួមគ្នាប្រកបដោយសុភមង្គល។ ម្យ៉ាងទៀត នៅក្នុងជីវិតជាប្តីប្រពន្ធត្រូវតែមានសេចក្តីស្រឡាញ់គោរព ទុកចិត្តភាពស្មោះត្រង់ សុភាពរាបសា និងការទាក់ទាញខាងផ្លូវភេទ ទាំងអស់នេះមានសារៈសំខាន់ខ្លាំងណាស់។ ហើយទាំងអស់នេះវាកើតឡើង ពីអំពើជាកុសល់របស់ប្តីប្រពន្ធខ្លួនឯង តាមរយៈ ការប្រព្រត្តឹដោយការវាចា និងចិត្តប្រកបដោយការគិតពិចារណាត្រឹមត្រូវ។ មានកត្តាមួយចំនួនសម្រាប់ គូស្វាមីភរិយាគួរដឹង ដើម្បីឱ្យគ្រួសារមានសុភមង្គល៖ ត្រូវចេះផ្តល់ក្តីស្រឡាញ់ គោរពសមាជិកក្រុមគ្រួសារទាំងសងខាង គោរពគ្នាទៅវិញទៅមក ត្រូវចេះផ្តល់ភាពកក់ក្តៅ និងមានភាពស្និទ្ធស្នាលជាមួយគ្នា មានការយកចិត្តទុកដាក់ចំពោះគ្នា យ៉ាងជ្រាលជ្រៅ មានការផ្តល់សុវត្ថិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ត្រូវចេះបង្កើត បរិយាកាសរីករាយនៅក្នុងគ្រួសារ ចេះអធ្យាស្រ័យឱ្យគ្នា (ពេលមានកំហុស) មានភាពស្មោះត្រង់មិនផិតក្បត់ គ្នាមានផែនការគ្រួសារច្បាស់លាស់ (ចេះចិញ្ចឹមបីបាច់ និងគ្រប់គ្រងកូនចៅ) ចេះគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ និងមានការចំណាយដោយសន្សំសំចៃគាំទ្រលើកទឹកចិត្តគ្នា និងជួយដោះស្រាយពេលមានបញ្ហាកើតឡើង រួមគ្នាទទួលខុសត្រូវរួមគ្នាធ្វើការពិចារណា និងពិភាក្សាឱ្យគ្រប់ជ្រុងជ្រោយនូវរាល់ព័ត៌មានជាអកុសលមុនធ្វើការសម្រេចចិត្តនឹងត្រូវធ្វើការសម្រេចចិត្តរួមគ្នាជាដើម។ មិនត្រឹមតែមានកត្តាទាំងអស់នេះទេ ដែលធ្វើឱ្យគ្រួសារមានសុភមង្គលនោះ វាក៏នៅមានកត្តាជាច្រើនទៀតផងដែរ។ តែផ្ទុយទៅវិញក៏មានកត្តាមួយចំនួនដែលធ្វើឱ្យជីវិតស្វាមីភរិយាមានភាពរកាំរកូសដែរ កត្តាទាំងនេះមានដូចជា៖ មានះ រឹងរូស អត្តនោម័ត អាត្មានិយម គ្មានសីលធម៌ មានអំពើរក្បត់(មិនស្មោះត្រង់) ចង់យកឈ្នះរៀងខ្លួន បំបិទសិទ្ធិសេរីភាព ខ្ជះខ្ជាយទ្រព្យសម្យត្តិ ប្រច័ណ្ឌហួងហែងគ្នា និងឆាប់ជឿការញុះញ៉ង់ តុបតែងខ្លួនហួសប្រមាណ មើលបំណាំគ្នា ចាប់កំហុសគ្នា និងប្រព្រត្តឹអំពើហិង្សាក្នុងគ្រួសារ។ អ្វីគ្រប់យ៉ាងតែងតែមានច្រកចេញសំរាប់បញ្ហាប្រឈមរវាងប្តីប្រពន្ធក៏មានដំណោះស្រាយដែរ៖ ត្រូវចេះធ្វើការសុំទោសភ្លាមពេលដែលមានកំហុស ត្រូវចេះគិពីចំណុចល្អៗរបស់ភាគី នីមួយៗមិនត្រូវធ្វើការសម្រេចចិត្តធ្វើអ្វីដែលនាំឱ្យខាតប្រយោជន៍ មិនត្រូវទុកឱ្យជម្លោះអូសបន្លាយ (ត្រូវរកនណារម្នាក់ឱ្យជួយដោះស្រាយ) ត្រូវគិតដល់អនាគតកូនៗជាធំ ហើយត្រូវចេះធ្វើការទប់កំហឹងដោយធ្វើការងារឱ្យបានច្រើនដូចជា ពុះអុស ងូតទឹកត្រជាក់ គេចចេញពីមុខគ្នាជាបណ្តោះអាសន្ន។ ចំនែកការផ្តាច់ ទំនាក់ទំនងជិវិតប្តីប្រពន្ធ ឬដៃគូជាបញ្ហាឈឺចាប់ ទុក្ខសោក ឯកកោ និងបរាជ័យនៃជិវិតគូ។ ហើយអនុស្សាវរីយ៏ដ៏អាក្រក់នេះ គ្មាននណារម្នាក់ចង់បាននោះទេជាពិសេសអ្នកដែលមានកូនជាមួយគ្នារួចហើយ។ បញ្ហាប្រឈមនេះជាផល ដែលកើតចេញពីការសម្រេចចិត្តលឿនពេក ឬការពិចារពាមុនអាពាហ៏ពិពាហ៏ទៅបុគ្គលិកលក្ខណះរបស់ ដៃគូមិនបានគ្រប់ជ្រុងជ្រោយ ឬកើតចេញពីការមិនយល់ចិត្តគ្នាទៅវិញទៅមក។ តែមានករណីខ្លះការផ្តាច់ទំនាក់ទំនង ឬការលែងលះជា ដំណោះស្រាយល្អធ្វើឱ្យអារម្មណ៍ជ្រះស្រឡះ និងស្របច្បាប់។ សរុបសង្ខេបឱ្យខ្លីចំណងអាពាហ៍ពិពាហ៍គឺ៖
- ចំណងផ្អែមល្ហែម និងស្អិតរមួត ៖ ចិត្តល្អ អំណោយ ពាក្យសំដីនិងសកម្មភាពលើកទឹកចិត្ត ទំនាក់ទំនងផ្លូវកាយនិងផ្លូវភេទ។
- ចំណងដូចកាវវិទ្យាសាស្ត្រ ៖ និយាយជាមួយគ្នាអំពីបញ្ហា ការសម្រេចចិត្ត ការព្រួយបារម្ភសំខាន់ៗនៃជីវិត ការធ្វើផែនការនិងការរៀបចំថវិកា។ ស្តាប់គ្នាទៅវិញទៅមកអំពីកង្វល់ និងគំនិត និងចែករំលែកបន្ទុកការងារនៅផ្ទះ។
- ចំណងដូចស៊ីម៉ង់ ៖ បួងសួង និងរៀនសូត្រពីជំនឿជាមួយគ្នា។យកធម៌ព្រះ ដើម្បីពង្រឹងអាពាហ៍ពិពាហ៍របស់អ្នក។ ចែករំលែកផ្នែក អារម្មណ៍ដ៏ជ្រៅរបស់អ្នកជាមួយគ្នា លះបង់ផលប្រយោជន៍ និងចំណង់ផ្ទាល់ខ្លួន ដើម្បីមើលឃើញដៃគូមានភាពសប្បាយចិត្ត។
- ចំណងផ្អែមល្ហែម និងស្អិតរមួត ៖ ចិត្តល្អ អំណោយ ពាក្យសំដីនិងសកម្មភាពលើកទឹកចិត្ត ទំនាក់ទំនងផ្លូវកាយនិងផ្លូវភេទ។
- ចំណងដូចកាវវិទ្យាសាស្ត្រ ៖ និយាយជាមួយគ្នាអំពីបញ្ហា ការសម្រេចចិត្ត ការព្រួយបារម្ភសំខាន់ៗនៃជីវិត ការធ្វើផែនការនិងការរៀបចំថវិកា។ ស្តាប់គ្នាទៅវិញទៅមកអំពីកង្វល់ និងគំនិត និងចែករំលែកបន្ទុកការងារនៅផ្ទះ។
- ចំណងដូចស៊ីម៉ង់ ៖ បួងសួង និងរៀនសូត្រពីជំនឿជាមួយគ្នា។យកធម៌ព្រះ ដើម្បីពង្រឹងអាពាហ៍ពិពាហ៍របស់អ្នក។ ចែករំលែកផ្នែក អារម្មណ៍ដ៏ជ្រៅរបស់អ្នកជាមួយគ្នា លះបង់ផលប្រយោជន៍ និងចំណង់ផ្ទាល់ខ្លួន ដើម្បីមើលឃើញដៃគូមានភាពសប្បាយចិត្ត។
*******************
0 comments:
Post a Comment