ការប្រព្រឹត្តផ្លូវភេទ
យុវវ័យនាពេលបច្ចុប្បន្នត្រូវតែមានតួនាទី និងទំនួលខុសត្រូវខ្ពស់សំម្រាប់សង្គម សម្រាប់គ្រួសារ និងសម្រាប់អនាគតខ្លួនឯងតែម្តង។ ហើយមនុស្សគ្រប់រូប ជាពិសេសយុវវ័យតែងតែមានបំណងប្រាថ្នា និងចំណង់ចំនូលចិត្តខុសៗគ្នា ហើយក៏មានចំណង់ផ្លូវភេទខុសៗ គ្នាផងដែរ។ ប៉ុន្តែរាល់ការប្រព្រត្តឺរបស់យុវវ័យ មិនថាជាការប្រព្រត្តឹផ្លូវភេទឡើយ ពួកគេត្រូវតែធ្វើការគ្រប់គ្រង និងមានទំនួលខុសត្រូវខ្ពស់ សំរាប់គ្រួសារ និងជាពិសេសសំរាប់ខ្លួនឯងផ្ទាល់។ ជាធម្មតាយុវវ័យត្រូវតែធ្វើការស្វែងយល់ ពីការប្រព្រឹត្តផ្លូវភេទឱ្យបានច្បាស់។
មនុស្សគ្រប់រូបតែងតែមានចំណង់ផ្លូវភេទ ហើយកម្រិតនៃចំណង់ផ្លូវភេទប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ សុខភាពរាងកាយ វប្បធម៏ និងកម្រិតអ័រម៉ូនភេទ។ សម្រាប់ការចេះគ្រប់គ្រងចំណង់ផ្លូវភេទតាមរយៈការលើកកម្ពស់សីលធម៏ ការគ្រប់គ្រង អារម្មណ៏ និងការគោរពសិទ្ធិមនុស្ស ធ្វើឱ្យសង្គមចៀងវាងបានការប្រព្រឹត្តអសីលធម៏ និងរស់នៅប្រកបដោយសន្តិភាពនិង សុខដុមរមនា។ សម្រាប់យុវវ័យមានសកម្មភាពមួយចំនួន គួរតែយល់ដឹងនោះមាន រឿងដែលត្រូវធ្វើ (ខិតខំព្យាយាមសិក្សា ជួយធ្វើការផ្ទះ ឪពុកម្តាយ ចេះ ស្តាប់ដំបូន្មានឪពុកម្តាយ ចាស់ទុំជាដើម) រឿងដែលមិនត្រូវធ្វើ (កុំមានស្នេហានៅវ័យក្មេង កុំឆាប់ប្រឡូកក្នុងការរួមភេទ កុំសេពគ្រឿងញៀន កុំបង្ហោះម៉ូតូ កុំប្រកាន់ចរិកជាក្មេងទំនើង និងវាយតប់គ្នា) រឿងដែលគួរចៀសវាង (មិនត្រូវរួមភេទទំាងវ័យក្មេង មិនត្រូវស្លៀកពាក់ទាក់ទាញ ផ្លូវភេទ មិនត្រូវអាន ឬមើលរឿងអាសអាភាស មិនត្រូវស្ទាបអង្អែល ឬប៉ះពាល់មនុស្សដែលយើងចូលចិត្ត មិនត្រូវនៅកន្លែងស្ងាត់តែ ២នាក់ ឱបគ្នា ថើបគ្នា អង្អែលគ្នាទៅវិញទៅមក និងចៀងវាងទៅកន្លែងកម្សាន្តដូចជា ខារ៉ាអូខេ ក្លឹប បៀរហ្គាឌិន កាស៊ីណូ។ល។) រឿងដែលមិនទាន់ដល់ពេលដែលត្រូវធ្វើ (ការរួមភេទ រៀបអាពាហ៏ពិពាហ៏ និងការមានដៃគូស្នេហា)។ រាល់សកម្មភាពទំាងអស់ខាងលើ សុទ្ធតែជាការផ្តល់សារសម្រាប់អប់រំយុវវ័យ ហើយមូលហេតុដែលធ្វើឱ្យយុវវ័យមានអារម្មណ៏រួមភេទនោះដោយសារ គិតពីមនុស្សដែល ចូលចិត្ត ឬកន្លែងដែលមានការទាក់ទាញ អាន មើល ជជែកពីរឿងអាសអាភាស នៅកន្លែងស្ងាត់ៗតែពីរនាក់ ឱបរឹតគ្នា ថើប ស្ទាបអង្អែលគ្នា។ ហើយទាំងនេះជាមូលហេតុដែលនំាអោយមាន ការប្រព្រត្តឹផ្លូវភេទកើតឡើង ហើយរាល់ការប្រព្រឹត្តផ្លូវភេទ ដែលមិនមានសុវត្ថិភាពនោះគឺ ធ្វើការរួមភេទដោយមិនប្រើស្រោមអនាម័យ ឬប្រើមិនបានត្រឹមត្រូវ ធ្វើការរួមភេទតាមរន្ធគូទ និងធ្វើការរួមភេទ ដោយមានដៃគូច្រើនជាដើម។
រាល់ការប្រព្រឹត្តផ្លូវភេទជាសិទ្ធិរបស់មនុស្សម្នាក់ តែរាល់ការប្រព្រឹត្តត្រូវតែធ្វើទៅតាមច្បាប់ត្រឹមត្រូវ។ ហើយរាល់ការប្រព្រឹត្តផ្លូវ ភេទដែលប្រកបដោយសុវត្ថិភាពនោះគឺ ធ្វើការរួមភេទដោយប្រើស្រោមអនាម័យ និងប្រើដោយត្រឹមត្រូវ និងត្រូវមានស្នេហាស្មោះមួយនឹងមួយ។ សម្រាប់យុវវ័យមិនត្រូវមានទំនាក់ទំនងស្នេហា និងឈានដល់ការរួមភេទក្នុងវ័យសិក្សាឡើយ អនាគតភ្លឺស្វាង ដោយសារការសិក្សា មិនមែនដោយសារស្នេហា ក្នុងវ័យសិក្សានោះទេ៕

0 comments:
Post a Comment