ដោយ៖​ បូ សាវី​ | ថ្ងៃចន្ទ ទី6 កក្កដា 201




​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថាចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ដ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៥​នេះ​បាន​ជាង​៣០​លាន​ដុល្លារ ថយ​ចុះ​ជិត​១​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ខណៈ​ចំនួន​អ្នក​មក​ទស្សនា​មាន​ការកើនឡើង ។​
​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​បង្ហាញថា ភ្ញៀវទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​ខែ​មិថុនា​មាន​ចំនួន១១៤ ០៦៦​នាក់ កើនឡើង​១៣,១៩​ភាគរយ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ​២០ ១៤​។ ឯ​ចំណូល​ដុល​នៅក្នុង​ខែ​មិថុនា​បាន​ចំនួន ៣ ១១២ ៦៦០​ដុល្លារ កើនឡើង ១០,៧៨​ភាគរយ​ធៀប​នឹង​ខែ​មិថុនា ឆ្នាំ​២០១៤ ។​
​របាយការណ៍​ឱ្យដឹងទៀតថា ចំណូល​ថវិកា​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នៅ​ក្នុង​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​សរុប៣០ ៩៤៨ ២៤០​ដុល្លារ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤​មាន​ការថយចុះ​០,៦៩​ភាគរយ ។ ចំណែក​ចំនួន​ភ្ញៀវ​ទិញ​ប័ណ្ណ​ចូល​ទស្សនា​មាន​ចំនួន ១ ០៨៤ ៤២៧​នាក់ កើនឡើង​១,៦១​ភាគរយ ។​
​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល មានប្រសាសន៍ថា ការ​ដែល​ប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ​មាន​ការថយចុះ ខណៈពេល​ដែល​ចំនួន​ភ្ញៀវ​ទេចរ​មាន​ការកើនឡើង​នោះ​គឺ​ដោយសារតែ​ក្នុង​ឆ្នាំ​នេះ​ភ្ញៀវ​ទេសច​រទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល​ខ្លី​ច្រើន​ជាង​រយៈពេល​វែង ។
​ទោះយ៉ាងណា​ តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អនុប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​លោក សុន ឆ័យ មានប្រសាសន៍ថា លោក​មិន​ជឿថា ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​ប្រាសាទ​អង្គរ​នេះ​ត្រឹមត្រូវ​នោះ​ទេ​ដោយ​លោក​ថា ជា​ចំណូល​មិន​មាន​ភាព​តម្លាភាព ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​មិន​បាន​បង្ហាញ​ឯកសារ​បញ្ជាក់​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ លោក​បន្ដថា លោក​នឹង​រៀបចំ​ដាក់​លិខិត​អញ្ជើញ​លោក សុខ អាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា​មក​សាកសួរ​ពី​ករណី​ជួល​អង្គរវត្ដ​ទៅឱ្យ​ក្រុមហ៊ុន​បរទេស​និង​ពី​ភាពមិនប្រក្រតី​នៃ​ការលក់​សំបុត្រ​អង្គរ ព្រមទាំង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​ជា​ថ្មី​ទៀត​ក្នុងពេល​ឆាប់​នេះ​។
​សហប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​វិស័យ​ទេសច​រលោក ហូ វណ្ឌី សុំ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។​
​គួរបញ្ជាក់​ថា តម្លៃ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​សម្រាប់​ជនបរទេស​ចែកចេញ​ជា​៣ ប្រភេទ​គឺ តម្លៃ​២០​ដុល្លារ​សម្រាប់​រយៈពេល​១​ថ្ងៃ ៤០​ដុល្លារ​សម្រាប់​រយៈពេល​៣​ថ្ងៃ (​មាន​សុពលភាព​១​សប្ដាហ៍​) និង​៦០​ដុល្លារ សម្រាប់​រយៈពេល​៧​ថ្ងៃ (​មាន​សុពលភាព​១​ខែ​) ៕
សូម​សរសេរ​មក​លោក បូ សាវី តាម​រយៈ savy@vodhotnews.com

0 comments:






Cambodiabwell, Welcome !,Thank You For Visiting My Blog

Popular Posts

Contact me

Email:stryounkhngnum@gmail.com

My Opinion

My blog ,I Create for sharing about tourism site in Cambodia to all people around the world know about Cambodia Culture ,and especially ,is the part one of helping reduce poverty in the society.